ព័ត៌មានជាតិ

អង្គការ «ហ្វេម កម្ពុជា» Flame Cambodia បានផ្តល់អំណោយ ១៥០គ្រួសារ បន្ថែមទៀត ចែកជូនបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

អង្គការ «ហ្វេម កម្ពុជា» Flame Cambodia បានផ្តល់អំណោយ ១៥០គ្រួសារ បន្ថែមទៀត ចែកជូនបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១០រោជ ខែពិសាខ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ អង្គការ «ហ្វេម កម្ពុជា» Flame Cambodia បានផ្តល់អំណោយនូវគ្រឿងឧបភោគបរិភោគ ចំនួន ១៥០គ្រួសារ បន្ថែមទៀត ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ដែលកំពុងរស់នៅតំបន់ក្រហម ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយក្នុងមួយគ្រួសារទទួលបាននូវ៖
អង្ករ ១បាវ=២៥គីឡូក្រាម។
មីខ្លាឃ្មុំ ១កេស=៥០កញ្ចប់។
ប្រេងឆា ១ដប=១០០០ml.
ត្រីខ ១យួរ=១០កំប៉ុង។

នាក្នុងឱកាសនេះផងដែរក្រុមការងារមនុស្សធម៌ បានពាំនាំនូវការផ្ដាំផ្ញើ របស់ អង្គការ «ហ្វេម កម្ពុជា» Flame Cambodia ជូនចំពោះប្រជាពលរដ្ឋ កម្មករ កម្មការនី ទាំងអស់ សូមបន្តការអត់ធ្មត់ និងសូមចូលរួមអនុវត្ត នូវវិធានការ «៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ពីជំងឺកូវីដ-១៩ (Covid-19) និងស្ដាប់តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឈានទៅរកការកាត់ផ្តាច់ទាំងស្រុង នៃចរន្តចំលងឲ្យបាន ១០០ភាគរយ។

បន្ទាប់ពីទទួលបានអំណោយមនុស្សធម៌ របស់ អង្គការ «ហ្វេម កម្ពុជា» Flame Cambodia លោក សៀ សារុន ប្រធានភូមិដំណាក់ធំ២ និងក្រុមការងារភូមិ បានតំណាងឱ្យប្រជាពលរដ្ឋ ចំនួន ១៥០គ្រួសារ សូមថ្លែងអំណរគុណដល់ អង្គការ ហ្វេម កម្ពុជា Flame Cambodia រួមទាំងក្រុមការងារ ឲ្យជួបតែសុខសុភមង្គល និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *