ព័ត៌មានជាតិ

ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ ក្នុងរថយន្

ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ ក្នុងរថយន្ត

រាជធានីភ្នំពេញ៖ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កាលពីម្សិលមិញនេះ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយ ជូននាងដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការ ងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញសារព័ត៌មាន ទទួលបាន។

បើតាមពាក្យបណ្តឹងនេះ កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្មផងនោះ បានរៀបរាប់ថា នាងបានស្គា ល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់ ដែលបន្ទាប់ពីនោះ ឧកញ៉ាតែងបានទំនា ក់ទំនងនាងតាម Telegram។

កញ្ញា បានរៀបរាប់បន្តថា « តែអំឡុងពេលនោះ គាត់បានលួង លោម ឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញ ដើម្បីងាយ ស្រួលក្នុងការទំនាក់ទំនង។ នាងខ្ញុំក៏បានប្រកែកមិនប្រើ តែគា ត់ និយាយថា គាត់ស្គាល់អ្នកលក់លេខទូរស័ព្ទ គឺសុទ្ធតែកូន ចៅគាត់ទេ អាចរកលេខឱ្យបាន ហើយគាត់ក៏បានទិញចំនួន ៣លេខ ហើយនាងខ្ញុំក៏មិនបានគិតអ្វីអាក្រក់អំពីគាត់ ឬក៏មាន ការសង្ស័យច្រើនទៅលើគាត់ដែរព្រោះគាត់មានវ័យចំណាស់គួរឱ្យគោរព ហើយដែលអាចផ្តល់ឱកាសការងារដល់នាងខ្ញុំពិត ប្រាកដមែន ក៏នាងខ្ញុំយល់ព្រមទទួលលេខនោះពីគាត់ តែមិនបានប្រើប្រាស់ទេ »។

នាងរៀបរាប់បន្ថែមថា នៅក្នុងការទំនាក់ទំនងនេះ ឧកញ៉ា ហេ ង សៀ បានផ្ញើលុយឱ្យនាងតាម គណនី ABA ចំនួន៥ លើកសរុបប្រមាណជិត១ពាន់ដុល្លារ ប៉ុន្តែនាងអះអាងថា ខ្លួនបានបដិសេដមិនទទួលលុយនោះទេ ដោយសំអាងថា មានលុយចាយគ្រប់គ្រាន់ហើយ ប៉ុន្តែឧកញ៉ារូបនោះនៅតែផ្ញើលុយជា បន្តបន្ទាប់ទៀត។ កញ្ញាបានបញ្ជាក់បន្ថែមថា៖ « ក្រោយមកទៀតគាត់ក៏បានប្រើពាក្យលួងលោមចង់ជួប និងស្គាល់រូបនាង ខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនឹងការងារទើបនាងខ្ញុំព្រមជួបគាត់។ គាត់ក៏នៅតែបន្តរំខានរហូតដល់មា នការ ផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញ ដោ យខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថា គាត់មាន បំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ »។

កញ្ញា ពេជ្ររីតា បានរៀបរាប់ទៀតថា រហូតដល់ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែលម៉ោង ១៤:០០ ទៅ ១៥:០០ នាទីរសៀល បានទូរស័ព្ទ ឧកញ៉ា ហេង សៀ បានទូរ ស័ព្ទមកមកនាង ដោយប្រាប់ថាចង់ជួបនាង ហើយចង់ឱ្យអ៉ីវ៉ាន់មកនាងមួយចំនួន ដើម្បីចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវីដ១៩ គាត់បានឱ្យខ្ញុំចាំនៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំនាងឱ្យចូលក្នុងឡាន។

នាងរៀបរាប់បន្ថែមថា «គាត់ថាឱ្យចូលឡានសិន មកដោយ មានរឿងការងារត្រូវនិយាយគ្នា ក៏ដូចជាចែកម្ហូបអាហារសម្រា ប់ចែកអ្នកកូវីដ ហើយចាំបាច់ត្រូវនិយាយជាមួយនាងខ្ញុំ ក៏នាង ខ្ញុំចូលក្នុងនឹកឃើញថា ពេលយកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដពីគាត់ហើយចេញទៅវិញ ពេល នៅក្នុងឡានគាត់ និយា យ ពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាបអង្អែលភ្លៅ និង ប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់។

គាត់បាននិយាយថា គាត់ខានរួមភេទយូរហើយ ព្រោះប្រពន្ធមិនឱ្យ គាត់រួមភេទសោះ ចាប់តាំងពីចាក់វ៉ាសាំងការពារកូរវិតមក គាត់មានអារម្មណ៍ចង់រួមភេទខ្លាំងណាស់ ហើយ ចង់យកនាងខ្ញុំទៅផ្ទះសំណាក់។ ពេលនោះនាងខ្ញុំបានប្រាប់គាត់ថាសូ ម កុំធ្វើចឹងប្រយ័ត្នខ្ញុំលោតចុះពីលើ ឡានសូមជូននាងខ្ញុំទៅ ផ្ទះវិញទៅ ហើយគាត់បានប្រាប់ថាគាត់មានកាំភ្លើង។ ពេលឮដូច្នេះនាងខ្ញុំមាន អារម្មណ៍ភិតភ័យជាខ្លាំង ស្ទើរតែបាត់បង់ស្មា រតី និងស្លន់ស្លោខ្លាំងណាស់ ដោយមិនអាចចេញពីក្នុងឡាន បាននាងខ្ញុំក៏បានរត់មកខាងក្រោយកៅអីឡានផ្នែកខាង ក្រោ យ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់ គាត់មកចាប់
សន្ធប់លើរូបនាងខ្ញុំ។ ពេលនោះនាងខ្ញុំមិនដឹងធ្វើយ៉ាងមិច ក៏ខិតខំរើបំរាស់ និងច្រានដៃគាត់ចេញ ហើយពេលនោះដៃនាង ខ្ញុំមិនមានកាន់របស់អ្វីទេ ដៃទទេសុទ្ធ ហើយនាងខ្ញុំបានបើក ទ្វារឡានរត់ ចេញពីគាត់ រត់ក៏ត្រលប់ទៅផ្ទះវិញទាំងការភិត ភ័យបំផុត។ ប្រសិននាងខ្ញុំមិនអាចបើកទ្វារឡានចេញបានទេ គាត់នឹងធ្វើការរំលោភសេពសន្ធវៈនៅក្នុងឡាន ឬដឹកនាងខ្ញុំយកទៅផ្ទះសំណាក់តែម្ដង ពីព្រោះនាងខ្ញុំបាន ភ័យតត់ស្លុត ខ្លាចអាចកាត់សម្លាប់ដោយប្រើប្រាស់កាំភ្លើងមិនហ៊ានតដៃ ឬរើបម្រាស់នោះឡើយ ។ ហើយ នាងខ្ញុំមិនហ៊ានប្រាប់ម្តាយឱ្យដឹងរឿងនេះទេ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត »។

កញ្ញា មាន ពេជ្ររីតា មានការភ្ញាក់ផ្អើល ដោយនៅថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០២១ នគរបាលខណ្ឌទួលគោក បានទៅជួប នា ង ខ្ញុំនៅផ្ទះ ហើយក៏បាននាំនាង ទៅកាន់អធិការដ្ឋានដោយមិនដឹងមូលហេតុ ព្រមតាំងបានឃុំខ្លួននាង រយៈពេល២ថ្ងៃ ទើបបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោ មការចោទពីបទ «លួចមានស្ថានទម្ងន់ទោស» ដោយនាងអះ អាងថា «មិនបានលូចអ្វី របស់អ្នកណាឡើយ»។

Leave a Reply

Your email address will not be published. Required fields are marked *