ព័ត៌មានជាតិ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានប្រើអំពើហិង្សា ទៅលើនារីម្នាក់ ដោយយកកាំបិតកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានប្រើអំពើហិង្សា ទៅលើនារីម្នាក់ ដោយយកកាំបិតកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទី ត្រង់ចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានករណីហិង្សាមួយបានកើតឡើង បង្កដោយបុរសម្នាក់ដែរជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដោយយកកាំបិតចុងស្រួចកាប់ចាក់ទៅលើនារីម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា៖ ជនសង្ស័យមានឈ្មោះ ស៊្រន ពេជ្ររស្មី ភេទ ប្រុស អាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ មុខរបរជាមន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ធំ។

ចំណែកឯជនរងគ្រោះមានឈ្មោះ គួច មួយហៀក ភេទស្រី អាយុ ៣០ឆ្នាំ ជាអតីតប្រពន្ធដែរទើបលែងលះគ្នាតាមផ្លូវតុលាការនៅខេត្តកំពង់ធំរួចហើយ រងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត ដៃខាងស្ដាំចំនួន ២កាំបិត និងចំកញ្ចឹង (ក) ខាងក្រោយ ១កាំបិត ពេលនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលបាលនៅមណ្ឌលសុខភាពស្រុកសណ្ដាន់។

ចំពោះជនសង្ស័យពេលនេះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់កំពុងស្វែងរកតាមចាប់ខ្លួន។

ពាក់ព័ន្ធទៅនិងករណីហឹង្សារខាងលើនេះ ខាងសារព័ត៌មានយើង មិនទាន់មានការបំភ្លឺ ពីក្រុមគ្រួសារជនរងគ្រោះអំពីហេតុការណ៍ ដែលឈានរហូតទៅដល់ការកាប់ចាក់ទៅលើជនរងគ្រោះនៅឡើយទេ។

ហើយក្រុមគ្រួសារបងប្អូនសាច់ញាតិ របស់ជនរងគ្រោះទទូចស្នើសុំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឯកឧត្តមមានវិធានការ ចំពោះជនដៃដល់ដែរបានប្រើហឹង្សា ប៉ុនប៉ងមនុស្សឃាត លើជនរងគ្រោះផងទាន។

Leave a Reply

Your email address will not be published. Required fields are marked *