ព័ត៌មានជាតិ

ពលរដ្ឋថា៖ លោកមេប៉ុស្តិ៍សង្កាត់សិត្បូ នៃអធិការដ្ឋានក្រុងតាខ្មៅ ចាប់ពួកគាត់ជំរិតយកលុយ ៣,០០០$ មិនបានសម្រេច ទើបបញ្ជូនសំណុំរឿងទៅតុលាការ

ពលរដ្ឋថា៖ លោកមេប៉ុស្តិ៍សង្កាត់សិត្បូ នៃអធិការដ្ឋានក្រុងតាខ្មៅ ចាប់ពួកគាត់ជំរិតយកលុយ ៣,០០០$ មិនបានសម្រេច ទើបបញ្ជូនសំណុំរឿងទៅតុលាការ

ខេត្តកណ្ដាល៖ នេះបើយោងតាមបណ្តាញសារព័ត៌មានក្នុងស្រុក ចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះថា ប្ដីប្រពន្ធ២នាក់ នៅភូមិព្រែកតាព្រីង សង្កាត់ សិត្បូក្រុងតាខ្មៅ ខេត្តកណ្ដាល បានអះអាងថា៖ លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សិត្បូ ពិតជាបាននាំខ្លួនពួកគាត់ មកឃុំឃាំង សួរចម្លើយនៅ ក្នុងប៉ុស្តិ៍ រយៈពេលជិត១ថ្ងៃ ដោយកំណត់ឱ្យពួកគាត់បង់លុយ ឱ្យចំនួន ៣,០០០$ប្រាកដមែន ប៉ុន្តែត្រូវថ្លៃគ្នាចំនួន ១,០០០$។ លុះចុងក្រោយពួកគាត់ប្ដូរចិត្តលែងឱ្យវិញ ទើបការទាមទារ របស់ប៉ូលិសមិនបានសម្រេច ជាហេតុនាំឱ្យប៉ូលិស បញ្ជូនសំណុំរឿងទៅអធិការក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

«ប៉ុន្តែករណីនេះត្រូវបានលោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សិត្បូបដិសេធចោល»។

ជុំវិញករណីនេះអ្នកស្រី ប៉ុក រឿន អាយុ៤២ឆ្នាំ នៅភូមិ ព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ បានអះអាងប្រាប់ អ្នកសារព័ត៌មានថា នៅថ្ងៃទី២៣.០៥.២០២១ មន្ត្រីនគរបាលប៉ុស្តិ៍សិត្បូ ពិតជាបានកំណត់ទារលុយពីខ្លួននិងប្ដី ចំនួន៣,០០០$ ប្រាកដមែន លោកស្រី(ហ៊ានស្បថដាក់ជីវិត)។

•ហើយការទាមទារនេះ ជាថ្នូរនិងការដោះលែងវិញ មិនបញ្ជូនពួកគាត់ទៅតុលាការ! ពាក់ព័ន្ធបទល្មើសទិញប្រេងពីតៃកុងឡានចំនួន២៣ប៊ីដុង ដោយចោទថាអ្នកស្រីនិងប្ដី«ទទួលផលចោរកម្ម»។

•ក្នុងនោះអ្នកស្រី ប៉ុក រឿន បានទទួលស្គាល់ថា៖ គាត់ពិតជាបានទិញប្រេងពីតៃកុងឡានប្រាកដមែន សរុបចំនួន២៣ប៊ីដុង ក្នុង១ប៊ីដុងចំណុះស្មើ៣០លីត្រ។ ប៉ុន្តែការទិញនោះ គឺដើម្បីតម្រូវការចាក់ម៉ាស៊ីន.បូមទឹក ដាក់ស្រែ និងស្រោចស្រព្វផលកសិកម្ម ក្នុងគ្រួសារ និងបងប្អូនសាច់ញាតិជិតខាងប៉ុណ្ណោះ ពោលគឺ៖មិនមែនជាលក្ខណៈជួញដូរប្រេង ឬឈរជើងធំដុំ ចាំទិញប្រេងពីចោរអ្វីទេក្នុងនោះក៏ពុំមាននរណាម្នាក់ ប្ដឹងអ្នកស្រីនិងប្ដីដែរ។

លុះដល់ថ្ងៃទី១៥.០៥.២០២១ ស្រាប់តែលោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សិត្បូ បានដឹកនាំកម្លាំងមកឆែកឆេរផ្ទះគាត់ និងប្រមូលយកប្រេងចំនួន២៣ប៊ីដុង យកទៅប៉ុស្តិ៍ រួចនាំពួកគាត់ទាំងប្ដីនិងប្រពន្ធ មកសួរនាំក្នុងប៉ុស្តិ៍ជិត១ថ្ងៃ។

•ប្រភពដដែរបញ្ជាក់ថា៖ ពេលសួរចំលើយនោះ គឺមន្ត្រីប៉ុស្តិ៍សិត្បូ បានកំណត់យកលុយពីគាត់ចំនួន ៣,០០០$ ដោយថា៖ បើមិនអោយទេ និង បញ្ជូនទៅលើមិនខានក្នុងនោះពួកគាត់បានសុំអង្វរ ប៉ូលិស ដោយថាខ្លួនគ្មានលុយទេកុំយកច្រើនពេក ដល់ទៅ ៣,០០០$ នោះ ខណៈប្រេងតែ ២៣ប៊ីដុងសោះ តើឱ្យគាត់រកលុយឯណាបាន?

និយាយចុះ និយាយឡើង ប៉ូលិសអ្នកធ្វើកំណត់ហេតុ បាន ឆ្លងយោបល់មេ រួចមកប្រាប់គាត់វិញថា មេឯកភាពហើយចំនួន ១,០០០$ ដាច់មិនចុះទៀតទេ ក្នុងនោះអ្នកស្រី ប៉ុក រឿន ក៏យល់ព្រម។ បន្ទាប់មកប៉ូលិសបានដោះលែងឱ្យគាត់មកផ្ទះមុន ដើម្បីខ្ចីលុយគេបង់ឱ្យប៉ូលិស តាមការព្រមព្រៀងចំនួន ១,០០០$ លុះគាត់រកខ្ចីគេមិនទាន់បានផង នៅយប់ទី១៥.០៥ ឆ្នាំ២០២១ដដែរ ប្ដីរបស់គាត់ឈ្មោះ គុជ ទ្រី ភេទប្រុស អាយុ ៦៤ឆ្នាំ ក៏ត្រូវបានដោះលែងតាមក្រោយ។

•ទន្ទឹមនិងនោះ អ្នកស្រី និង ប្ដី ពិបាកក្នុងការខ្ចីលុយគេ ទើបប្ដូរចិត្តលែងឱ្យលុយប៉ូលិសវិញ រហូតដល់ថ្ងៃទី២១.០៥.២០២១ លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សិត្បូ បានចេញលិខិត កោះហៅគាត់មកម្ដងទៀត ដោយអ្នកស្រីនៅតែប្រកាន់ភ្ជាប់មិនសម្រួលឱ្យលុយ ទើបមន្ត្រីប៉ូលិស ប្រាប់គាត់ថាសំណុំ រឿងបញ្ជូនទៅលើហើយផុតដៃខ្ញុំហើយ។

•ឆ្លើយតបនិងការចោទប្រកាន់ខាងលើ លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សិត្បូ បានថ្លែងប្រាប់ អ្នកព័ត៌មានក្នុងស្រុកថា៖ លោកមិនបានកំណត់ទារលុយ ពីពួកគាត់ដូចការចោទប្រកាន់ទេ ពោលគឺ៖លោកធ្វើតែតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ។ លោកបន្តថា៖ ក្នុងរឿងនេះនគរបាលក្រុងតាខ្មៅ និងខេត្តកណ្ដាល បានបដិសេធរួចរាល់ហើយ ដោយបច្ចុប្បន្ន សំណុំរឿងបានបញ្ជូនដល់អធិការក្រុងតាខ្មៅ ពីបទ «ទទួលផលចោរកម្ម»។

•ចំណែកលោក យី វណ្ណដា អធិការក្រុងតាខ្មៅ បានថ្លែងរបៀបជឿជាក់លើកូនចៅថា៖ «មន្ត្រីរបស់លោកមិនទារលុយពលរដ្ឋផ្ដេសផ្ដាស់ទេ»។ ចំពោះសំណុំរឿង គឺលោកកំពុងបំពេញ បែបបទ ដើម្បីបញ្ជូនទៅតុលាការ អាចថាសប្ដាហ៍ក្រោយនិងដល់តុលាការហើយ៕

•ពាក់ព័ន្ធទៅនិងការចាប់ខ្លួន ២នាក់ប្តីប្រពន្ធ ដោយជំរិតទាមទារលុយចំនួន បីពាន់ដូល្លារ (3000$) ជាថ្នូរនៃការដោះលែងខាងលើនេះ មហាជន រួមនិងអ្នកសារព័ត៌មានជាច្រើនកំពុងតែរង់ចាំមើលចំណាត់ការរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចំពោះលោកមេប៉ុស្តិ៍សង្កាត់សិត្បូ រូបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *