ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យជាករណីឃាតកម្ម

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យជាករណីឃាតកម្ម

ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម សង្ស័យតែជាករណីឃាតកម្ម ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវប៉េតុង ទល់​មុខ​ផ្សារ​បឹងទំពុន ​ភូមិ​សន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ក្បែរនោះ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១រំលងអាធ្រាត្រយប់ ថ្ងៃទី២៤ ឈានចូលដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានឮសូរសំឡេងស្រែកប្រទូសរ៉ាយគ្នាមួយប្រ៉ាវ ហើយក៏ស្ងាត់ទៅវិញ។ លុះ​ព្រឹក​ឡើង ទើបប្រទះឃើញមានសពដេកស្លាប់ក្នុងថ្លុកឈាម​តែម្តង។

សពបុរសរងគ្រោះខាងលើមានភិនភាគ មាឌធំល្មម អាយុប្រមាណ ៣០ឆ្នាំ មាន​សភាព​រងស្នាមបែកក្បាល និង​បាក់​ជើង។

តាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានឲ្យដឹងថា៖ សពបុរសរងគ្រោះខាងលើពុំ​មែន​ជា​ពលរដ្ឋក្នុងតំបន់ឡើយ ព្រោះ​កន្លង​មកពុំធ្លាប់ដែលឃើញ និង​ស្គាល់​ឡើយ។

ជុំវិញករណីខាងលើនេះ ខាងសារព័ត៌មានយើងនៅមិនទាន់ដឹងថាជាករណីវាយប្លន់សម្លាប់ ឬក៏គំនុំគំគួនឡើយទេ ខណៈ​កម្លាំងសមត្ថកិច្ច​ចម្រុះ​​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ តាម​រយៈកា​មេរ៉ាសុវត្ថិភាព​ជុំវិញ​តំបន់​កើត​ហេតុ​ខាង​លើ៕

Leave a Reply

Your email address will not be published. Required fields are marked *