ព័ត៌មានជាតិ

តារាស៊ិចស៊ី «ដេននី ក្វាន់» Danny Kwan  ត្រូវបានគេលួចបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់គេងក្នុងសណ្ឋាគារ

តារាស៊ិចស៊ី «ដេននី ក្វាន់» Danny Kwan  ត្រូវបានគេលួចបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់គេងក្នុងសណ្ឋាគារ

ភ្នំពេញ ៖ នៅមុននេះបន្ដិចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនិងតារាស្រីស៊ិចស៊ី «ដេននី ក្វាន់» បានប្រកាសថាខ្លួនត្រូវបានគេបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់សណ្ឋាគារមួយកន្លែង នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ «ដេននី ក្វាន់» បានបង្ហោះវីដេអូនិងសំណេរច្បាស់ៗថា៖ «ឈឺចាប់បំផុតជាមួយរឿងក្តីរបស់ខ្ញុំនៅខេត្តព្រះសីហនុ ខ្ញុំគេងHotel ម្ចាស់Hotel លួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង ខ្ញុំមិនឡាយFbគឺរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកអយុត្តិធម៌សំរាប់ខ្ញុំណាស់ ដាច់ខែនេះខ្ញុំសុំធ្វើសន្និសិតកាសែតដើម្បីអោយដឹងសខ្មៅ រកយុត្តិធម៌សំរាប់ខ្លួនខ្ញុំ»។

ប្រភព ពីគណនីហ្វេសប៊ុករបស់ តារា ស៊ីចស៊ី «ដេននី ក្វាន់» ដដែរ បានបញ្ជាក់ទៀតថា៖ «ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotel លួចបង្កប់​Ca​mera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១ម៉ឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។

ពាក់ព័ន្ធទៅនិងករណីខាងលើនេះ ខាងសារព័ត៌មានយើងនិងសុំធ្វើការបំភ្លឺបន្ថែមទៀតពីភាគីពាក់ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *