ព័ត៌មានជាតិ

លោក ដាញ់ សារិ ប្រធានមន្ទីរសុរិយោដីខេត្តកំពត បានថ្លែងឲ្យដឹងថា ការចាក់ដីលុបអាងទឹកនៅស្រុកដងទង់ ពុំ មាន ច្បាប់ទេ

លោក ដាញ់ សារិ ប្រធានមន្ទីរសុរិយោដីខេត្តកំពត បានថ្លែងឲ្យដឹងថា ការចាក់ដីលុបអាងទឹកនៅស្រុកដងទង់ ពុំ មាន ច្បាប់ទេ

ខេត្តកំពត៖ នេះបើតាមលោក ដាញ់ សារិ ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ខេត្ត កំពត បាន ថ្លែងឲ្យដឹងថា ករណីលុបបឹងដងទង់ ដ៏គគ្រឹកគគ្រេង នៅក្បែរសាលាស្រុកដងទង់ កាលពីពេលថ្មីៗនោះ គឺពុំមានច្បាប់អនុញ្ញាត ទេ លោកប្រធានមន្ទីររៀបចំដែនដីរូបនេះថា៖ ដីបឹងដងទង់នោះ គឺ ជាដីដែរគ្មានឈ្មោះព្រោះពេលមន្រ្តីសុរិយោដីចុះ ទៅធ្វើប្លង់ គឺពុំ មាន ប្រជាជនណាម្នាក់ មក អះអាង ឬ បង្ហាញ លិខិត សំគាល់អ្វីថាជាដីរបស់ខ្លួនទេ ដូច្នេះ ដីនោះ គឺពុំ ត្រូវ បានប្រគល់ ឲ្យ អ្នក ណា ឡើយ។

តាម ការលើក ឡើង របស់ លោកប្រធានមន្ទីរ រៀបចំដែនដី រូបនេះ បាន បញ្ជាក់យ៉ាងច្បាស់ថា ដីបឹងដងទង់ គឺពុំ បាន បែងចែក ឬ ប្រឬប្រគល់ទៅឲ្យអ្នកណាម្នាក់ទេ។ តើហេតុអ្វី បានជា ក្រុមហ៊ុន របស់លោកស្រី ប៊ូ ចាន់ធឿន ហ៊ាន ចាក់ដីលុបបឹងនោះដើម្បីសង់ផ្ទះល្វែង?

យ៉ាងណាក៏ដោយ បើ តាបើតាមការលើកឡើងរបស់ប្រភពខ្លះថា៖ រឿងអីដែលក្រុមហ៊ុន របស់ លោកស្រី ប៊ូ ចាន់ធឿន ហ៊ាន ចាក់ដីលុបបឹងជាង ១០ហិកតានោះ។

គួរបញ្ជាក់ថា៖ អាងទឹកដងទង់ទំហំប្រមាណជាង១០ហិចតា ស្ថិតនៅក្នុងភូមិសុភី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនរបស់ លោកស្រី «ប៊ូ ចាន់ធឿន» ចាក់ដីលុបកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីរៀបចំធ្វើ ផ្ទះល្វែង លក់។

អាងទឹកដងទង់នេះ គឺជា អាងស្តុកទឹក ដែរប្រជាពលរដ្ឋប្រើប្រាស់ជាយូរណាស់មកហើយ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ស្របពេលដែល មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុង សហគមន៍ ដែល គ្រប់គ្នា មិន ហ៊ានដើរហើរទៅណានោះ ស្រាប់ តែមានគ្រឿងចក្រ រាប់សិបគ្រឿង ដែល គេ ដឹងថា គឺជា របស់ក្រុមហ៊ុនលោកស្រី «ប៊ូ ចាន់ធឿន» បានសម្រុកដឹកដីយកមកចាក់លុបបឹងនោះ ដោយ គេ មិន ឃើញ អាជ្ញាធរ ចាត់វិធានការអ្វីឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *