ព័ត៌មានជាតិ

ស្រ្តីជាប្រពន្ធលួចឡេីងឋានសួគ៌ ជាមួយបុរសជាសហាយ ត្រូវប្តីក្របួចជាប់តាមប្រព័ន្ធ GPS ផ្អើលដល់សមត្ថកិច្ច

ស្រ្តីជាប្រពន្ធលួចឡេីងឋានសួគ៌ ជាមួយបុរសជាសហាយ ត្រូវប្តីក្របួចជាប់តាមប្រព័ន្ធ GPS ផ្អើលដល់សមត្ថកិច្ច

ខេត្តកណ្ដាល ៖ តាមប្រភពព័ត៌មានបានឲ្យដឹងនៅថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២១ មានករណីអំពេីផិត កាលពីព្រលប់ ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះសំណាក់ យីហោ «សេងឆេង» ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះជាប្តីមាន ឈ្មោះ សេង ឈិន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។

ចំណែកជនសង្ស័យ២នាក់មាន៖
ទី១-ឈ្មោះ ជ សៀកមួយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ (ឃាត់ខ្លួន)។

២-ឈ្មោះ ជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់ ជាប្រុសសហាយ(ឃាត់ខ្លួន)។

វត្ថុតាង៖
១-វត្ថុតាងចាប់យក រថយន្ត១គ្រឿង ម៉ាក ford ពណ៌ស ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កម្ពុជា CHSM-7798។
២-ទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ)។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថាកន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យ ជាប្រពន្ធ បានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា រយះពេល១២ឆ្នាំមកហេីយ រហូតមកដល់បច្ចុប្បន្ននេះ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ហេីយក្នុងរយះពេល ៣ឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ ទៅលេីប្រពន្ធថាមានសហាយ ទេីបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធ GPS ជាប់រថយន្តម៉ាក ford ដែលប្រពន្ធជិះ។

លុះដល់ថ្ងៃកេីតហេតុខាងលេី ជនសង្ស័យជាប្រពន្ធបាន សុំជូនម្តាយទៅលេងស្រុកកំណេីត ដោយមានការសង្ស័យ ជនរងគ្រោះជាប្តី ក៏បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធ GPS ដែលដាក់ជាប់រថយន្ត ទើបឃេីញប្រពន្ធនាំប្រុសសហាយទៅដេកនៅផ្ទះសំណាក់យីហោ «សេងឆេង» រួចហើយបានប្តឹងសមត្ថកិច្ចឲ្យចុះធ្វេីការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍កំពង់សំណាញ់ រួចបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *