ព័ត៌មានជាតិ

កន្លងទៅថ្មីៗ មានករណីវ៉ៃកំទេច «កង់» ម្សិលមិញនេះ មានករណីដុតបំផ្លាញ «កង់» ខែក្រោយប្រាកដជាមានករណីកាប់មនុស្ស ដុតមនុស្ស សម្លាប់មនុស្ស ជាមិនខានឡើយ បើរកជនសង្ស័យមកផ្ដន្ទាទោសមិនបាន

កន្លងទៅថ្មីៗ មានករណីវ៉ៃកំទេច «កង់» ម្សិលមិញនេះ មានករណីដុតបំផ្លាញ «កង់» ខែក្រោយប្រាកដជាមានករណីកាប់មនុស្ស ដុតមនុស្ស សម្លាប់មនុស្ស ជាមិនខានឡើយ បើរកជនសង្ស័យមកផ្ដន្ទាទោសមិនបាន

កំពង់ចាម៖ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីជនមិនស្គាល់មុខ បានលួចដុតបំផ្លាញ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ (ដុតកង់) ចំនួន០៤គ្រឿង ត្រង់ចំណុចបឹងត្រាវ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា៖ ពួកគាត់បានជិះកង់ទៅប្រកបរបរ ⟨ដកក្រអៅឈូក⟩ នៅចំណុចកើតហេតុ (បឹងត្រាវ) ក៏ទុកកង់នៅលើ ដើម្បីចុះទៅដកក្រអៅឈូក ពេលត្រឡប់ឡើងវិញ ស្រាប់តែឃើញកង់របស់ខ្លួន ត្រូវបានជនមិនស្គាល់មុខលួចដុតបំផ្លាញខ្ទិច បន្ទាប់ពីឃើញដូច្នេះពួកគាត់ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកងតាណឹង ដើម្បីឲ្យជួយស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

គួររំលឹកថា៖ កាលពីដើមខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗ មានករណីមួយបានកើតឡើង ស្រដៀងទៅនិងករណីខាងលើនេះ ដោយមានបុគ្គលម្នាក់ ដែលតាំងខ្លួនឯងជាម្ចាស់កម្មសិទ្ធិនៃបឹងនោះ មានន័យថា៖ (បឹងដែរនៅឃុំកងតាណឹង មិនឲ្យនរណាម្នាក់ចូលមកប្រកបរបរបានទេ) ពោលគឺ៖ «ចូលវ៉ៃ ចូលកាប់ ចូលជេរ ចូលដុត» ហើយពេលបុគ្គលរូបនោះបានមកវ៉ៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ «កំទេចកង់» ថែមទាំងជេរប្រមាថ ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

ពាក់ព័ន្ធទៅនិងករណីសដៀងៗគ្នានេះ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងលោកវរសេនីយ៍ឯក ជា ជួន អធិការនៃអធិការដ្ឋាននគរបាលស្រុកកងមាស  មេត្តាបើកការស៊ើបអង្កេតក្នុងករណីស្រដៀងៗនេះផងទាន ជាពិសេសរឿង (បឹង) ដែលជាសម្បត្តិសាធារណៈ កុំឲ្យបុគ្គលខិលខូចមួយក្ដាប់តូចយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន «ព្រោះជាហេតុនាំឲ្យមានការឈ្លោះគ្នារវៀង ពលរដ្ឋ ហើយនិង ពលរដ្ឋ»៕

Leave a Reply

Your email address will not be published. Required fields are marked *