ព័ត៌មានជាតិ

អង្គការ Flame បានផ្តល់ជំនួយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១៤០គ្រួសារ នៅស្រុកបាទី

អង្គការ Flame បានផ្តល់ជំនួយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១៤០គ្រួសារ នៅស្រុកបាទី

ថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Sue Hanna (ស៊ូ ហានណា) ដែលជាប្រធានអង្គការ Flame បានចាត់ក្រុមការងារមនុស្សធម៌ ចុះចែកជូនគ្រឿងឧបភោគបរិភោគ ដែលជាជំនួយសប្បុរសធម៌ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១៤០គ្រួសារ ស្ថិតនៅភូមិឱភាសាំង និងភូមិកណ្តឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ជំនួយក្នុងមួយគ្រួសារទទួលបាននូវ អង្ករ ១បាវ=២៥គីឡូក្រាម, មីជាតិ ១កេស, ប្រេងឆា ១ដប, ត្រីខ ១យួរ, ទឹកត្រី ១ដប, ទឹកស៊ីអាវ ១ដប

សមាសភាពចូលរួមមាន៖
១/- លោក យ៉ាង វុទ្ធី ស្មៀនឃុំកណ្តឹង
២/- លោក ស៊ឹម សំអាត នាយរងប៉ុស្តិ៍ឃុំកណ្តឹង
៣/-លោក ប៊ុន បូសុីម មេភូមិកណ្តឹងធំ
៤/-លោក កែវ ឈួន មេភូមិកណ្តឹងតូច ព្រមទាំងបងប្អូនប្រជាការពារផងដែរ។

បន្ទាប់ពីទទួលបានអំណោយដ៏ថ្លៃថ្លារបស់ អង្គការ Flame លោក យ៉ាង វុទ្ធី ស្មៀនឃុំកណ្តឹង បានតំណាងឱ្យប្រជាពលរដ្ឋចំនួន ១៤០គ្រួសារ សូមថ្លែងអំណរគុណដល់អង្គការ Flame រួមទាំងក្រុមការងារដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំកណ្តឹងដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

ក្នុងឪកាសនោះផងដែរលោក យ៉ាង វុទ្ធី ស្មៀនឃុំកណ្តឹង និងលោក ស៊ឹម សំអាត នាយរងប៉ុស្តិ៍ឃុំកណ្តឹង ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រកាន់ភ្ជាប់នូវ វិធានការ «៣ការពារ និង ៣កុំ» របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាលកម្ពុជា៕ «អរគុណសន្តិភាព»

Leave a Reply

Your email address will not be published. Required fields are marked *