ព័ត៌មានជាតិ

ពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធសម្តេច ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន

………
ព្រៃវែង ៖ ព្រឹកនេះជាថ្ងៃបង្ហើយ នៃពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារសាច់ញាតិ នៅភូមិគ្រឹះសម្តេច និងលោកជំទាវ ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
ដោយអំណាច នៃកុសលផលបុណ្យ ដែលកើតចេញអំពី បុណ្យទក្ខិណានុប្បទាន រយៈពេល ០២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សូមឧទ្ទិសបួងសួង សូមអោយដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
………១៥ វិច្ឆិកា ២០២០

Leave a Reply

Your email address will not be published. Required fields are marked *