ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ នៅស្រុកកណ្តៀង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៣០គ្រួសារ ក្នុងភូមិយស ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម មីមួយកេសធំ ភួយមួយ អំបិល ត្រីខ៣កំប៉ុង ប្រេងឆាមួយដប ជាអំណោយរបស់សប្បុរសជននៅក្រៅប្រទេស តាមរយៈលោក មាស រិទ្ធី នាយករងទូរទស្សន៍រស្មី ហង្សមាស ក្នុងនោះលោកជំទាវ បានឧបត្ថម្ភថវិកាបន្ថែមក្នុងមួយគ្រួសារចំនួន ៥ម៉ឺនរៀលផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *