ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ ផ្តល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពេលនេះតាមរយៈឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *