ព័ត៌មានជាតិ

មនុស្ស១៤នាក់ហើយបានរកឃើញវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត

ជាមួយនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន៣,៣៣២សំណាក មកពី៧ខេត្ត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «មកដល់ពេលនេះវាមានចំនួន១៤ករណី ហើយប្រសិនបើត្រូវបានអះអាងថា ទៅពីខេត្តសៀមរាបជាករណីឆ្លងមួយទៀត (កូនស្រីលោក ឆែម សាវុធ) គឺនឹងមានចំនួន១៥ករណី ប៉ុន្ដែសំណាកទើបនឹងធ្វើតេស្ដបានចំនួន២,២៤៧សំណាក់ ក្នុងចំណោម៣,៣៣២សំណាក់។ ថ្ងៃនេះនឹងយកសំណាកប្រសិន ជាង២ពាន់សំណាកបន្ថែមទៀត ក្នុងនោះតែនៅផ្សារអ៉ីអន១ ជាង១ពាន់សំណាក, ធ្វើនៅក្រសួងមហាផ្ទៃ និងធ្វើនៅកន្លែងដែលកូនចៅរបស់ឯកឧត្តម ឆែម សាវុធ បានទៅដល់រាប់ទាំងនៅកោះពេជ្រជាដើម»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការទប់ស្កាត់កូវីដ១៩ បានធ្វើលឿន ហើយក្នុងទ្រង់ទ្រាយធំ តែកន្លែងខ្លះមិនទាន់លឿននៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *