ព័ត៌មានសន្តិសុខសង្គម

សេចក្ដីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល,,,

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត និងសូមឱ្យម្ចាស់គណនីហ្វេសបុកឈ្មោះ Ah Mey Mey ចូលមកធ្វើការបំភ្លឺ និងបកស្រាយ ព្រមទាំងសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវស្វែងរកជនដែលបានបង្កើតគណនីក្លែងក្លាយដោយបានប្រើប្រាស់រូបថត និងឈ្មោះថ្នាក់នាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល យកមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ជូនថា ករណីនេះមិនមែនជាលើកទីមួយទេ ដែលបក្ខពួកក្រុមជនអនាមិកបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងនោះក៏មានស្នងការនគរបាលខេត្តតាកែវ,កំពត,កោះកុង,កែប ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលបក្ខពួកក្រុមនេះបង្ហោះផ្សព្វផ្សាយនូវខ្លឹមសារប្រហាក់ប្រហែលគ្នានេះដែរ។
ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនដែលនិយមតាមដានបណ្ដាញសង្គម សូមបញ្ឈប់នូវការចែករំលែករាល់ព័ត៌មានប្រឌិតទាំងនេះ និងចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវវែកមុខជនល្មើសមកផ្តន្ទាទោស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនដែលបានយល់អំពីទង្វើទុច្ចរិតរបស់ក្រុមជនមួយក្តាប់តូចបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសបុកបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាននិងកុំមានការភាន់ច្រឡំ៕

Leave a Reply

Your email address will not be published. Required fields are marked *