ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន ប្ដេជ្ញា​មិន​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន    ខណៈ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា អាច​គ្រប់គ្រង​បាន​ហើយ តែ​មិនទាន់​បញ្ចប់

ភ្នំពេញ÷ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន បានប្រកាសថា សម្ដេច​ប្តេជ្ញាចិត្ត​មិន​ប្រើប្រាស់​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទេ ព្រោះ​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​វា​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ណាស់  ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា ដោយសារ​មានការ​ចូលរួម​សហកា​រ​ពី​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល មក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-១៩ ដូច្នេះ​ច្បាប់​នេះ មិនចាំបាច់​ប្រើប្រាស់​ទេ។

សម្តេច​តេ​ជោ​បញ្ជាក់​បន្ថែមទៀតថា យើង​អាច​គ្រប់គ្រង​ស្ថានការណ៍ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​បាន​ហើយ តែ​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា​នេះ​មិនអាច​បញ្ចប់​ទេ  ដូច្នេះ​សុំ​បន្ត​ស្ថានភាព​នេះ​នៅ​ដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *