ព័ត៌មានជាតិ

ឯកឧត្តមខៀវ កាញារីទ្ធ ទទួលអំណោយជាអាល់កុល និងក្បាំងការពារមុខ ពីក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលអំណោយជាអាល់កុល និងក្បាំងការពារមុខ ពីក្រុមហ៊ុន  ប៊្លូមេឌាខេមបូឌា នៅទីស្តី
ការក្រសួងព័ត៌មាន ។

ក្នុងឱកាស ទទួលអំណោយអាល់កុល ចំនួន ១០០ដប និងក្បាំងការពារមុខ ចំនួន ៣០០ ពីលោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា និងជាសហស្ថាបនិក នៃសេវាយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះឯកជន VAAC នៅថ្ងៃទី១៧ ខែធ្នូនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងអំណរ
គុណចំពោះក្រុមហ៊ុន ដែលបាននាំយកអំណោយ ដ៏មានសារប្រយោជន៍
សម្រាប់ប្រើប្រចាំថ្ងៃ មកប្រគល់ជូន នេះ ។ ឯកឧត្តមបានបញ្ជាក់ថាអំណោយទាំងនេះ លោកនឹងធ្វើការ
បែងចែកដល់គ្រប់អគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងព័ត៌មានដើម្បី
មន្ត្រីបានប្រើប្រាស់ក្នុងការការពារកុំឱ្យ ឆ្លងជំងឺកូវីដ-១៩ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារជាច្រើនដែលក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា សម្រេចបាន ដូចជាការថត ផលិត នូវកម្មវិធី នានាជាច្រើនប្រកបដោយគុណភាព សម្រាប់យកមកធ្វើការផ្សព្វផ្សាយ៕

Leave a Reply

Your email address will not be published. Required fields are marked *