ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយ! ឃាតកបាញ់សម្លាប់ បុរសម្នាក់នៅតាមផ្លូវ ក្នុងខណ្ឌកំបូល២ថ្ងៃមុន

ភ្នំពេញ​៖​ ទីបំផុត! កម្លាំងព្រហ្មពណ្ឌនគរបាលខណ្ឌកំបូល​ បានធ្វើការឃាត់ខ្លួនឃាតកដែលបាញ់សម្លាប់បុរសម្នាក់បានហើយ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ​ឆ្នាំ២០២០​ នៅផ្លូវវេងស្រេង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនដៃដល់ឈ្មោះសុខ ហេងសំបូរ​ ភេទប្រុសអាយុ៣១ឆ្នាំ​ ស្នាក់នៅភូមិស្រែញរ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​។ កាំភ្លើងដែលជនដៃដល់ធ្វើសកម្មភាពនោះម៉ាកCZ ។ 

សូមរំលឹកថា​ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានករណីខ្មាន់កាំភ្លេីងបានបាញ់ប្រហារបុរសម្នាក់ចំនួន៤គ្រាប់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យហេីយជនដៃដល់ក៏គេចខ្លួនបាត់។ 

រហូតមកដល់រសៀលថ្ងៃទី១៩ ខែធ្នូ ​ឆ្នាំ២០២០​ កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនជនដៃដល់បានតែម្តង។ 

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងជំពាក់លុយ។ 

ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលកំពុងសួរចម្លេីយ៕

Leave a Reply

Your email address will not be published. Required fields are marked *