ព័ត៌មានជាតិ

សូមគោរពអរគុណដល់ឯកឧត្តមបណ្ឌិតហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ លោកតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា

នៅរសៀលថ្ងៃអាទិត្យ ៦កេីត​ ខែបុស្ស ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនិងថ្ងៃទី២០ខែធ្នូ​ ឆ្នាំ២០២០ម្សិលមិញ
លោកសូ​ រតនៈប្រធានក្រុមយុវជនការពារសន្តិភាព​និងលោកអនុប្រធានអែក​ សេង​ហុងបានដឹកនាំសមាជិកក្រុមយុវជនការពារសន្តិភាពសាខាខេត្តតាកែវ​ សហការជាមួយអាជ្ញាធរឃុំបាស្រែ​ ស្រុកអង្គរបុរី​ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុន​ ម៉ាណែតនិងលោកជំទាវជូនដល់គ្រួសារលោកតា​ រស់​ បេ​ ព្រះជន្ន៧៩វស្សា​ ពិការភ្នែកផង​ ពិការជេីងផងរស់នៅពីនាក់យាយតា
លោកតាទទួលបាន=អង្ករ១បេ​ មី១កេះទឹកត្រី១យួរទឹកសុីអុីវ១យួ​ និងថវិការ១០.០០០០៛
​ លោកតាគាត់សូមគោរពអរគុណដល់ឯកឧត្តមបណ្ឌិតហ៊ុន​ ម៉ាណែតនិងលោកជំទាវមានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃនិងទទួលបានជោគជ័យគ្រប់ភារកិច្ច🙏 ក្រុមការងារទាំងអស់សូមគោរពជូនពរដល់អ៊ុំមេឃុំនិងសមត្ថកិច្ចរួមទាំងក្រុមការងារ ដែលបានសហការចុះសួរសុខទុក្ខនិងជួយដល់លោកតា​ ដែលមានជីវភាពខ្វះខាត​ សូមគោរពជូនពរលោកមានសុខភាពល្អ សំណាងល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច។
ស្រុកអង្គរបុរី ខេត្តតាកែវ ២១.១២.២០

Leave a Reply

Your email address will not be published. Required fields are marked *