ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ថ្នាក់មូលដ្ឋាន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជម្ងឺ​កូ​វីដ១៩

ស្វាយរៀង៖  អំណោយ​មនុស្សធម៌​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវបាន​ចែកជូន​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺអេដស៍ និង កុមារកំព្រា​ដោយសារ​មេរោគ​អេដស៍ នៅ​ថ្ងៃទី២៦ខែធ្នូ​នេះ ស្ថិតក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច។
ថ្លែង​នូវក្នុង​ពិធី​នេះ លោកជំទាវ​បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​គ្រប់​ថ្នាក់មូលដ្ឋាន​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ១៩  ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​នៅមានកម្រិត​ក៏ដោយ​ក៏ត្រូវ​តែ​បន្ត​ក្រោម​ការអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ អំពី​វិធានការ​ជាច្រើន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​ការ​ពាំ​នាំនូវ​ប្រសាសន៍រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធាន​កាកបាទក្រហមកម្ពុជា  ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ  ក្តី​នឹករលឹក  និង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​បាន​ផ្តាំ​ផ្ញើឱ្យ​យកចិត្តទុកដាក់​គិតគូរ​ថែទាំ​សុខភាព ទាំង ផ្លូវកាយ ផ្លូវចិត្ត​ឱ្យបាន​រឹងមាំ  ហើយ​ទម្លាប់​រស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី  ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ កូ​វីដ-១៩  និង​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍  ក្នុងទិសដៅ​បញ្ចប់​បញ្ហា​អេដស៍​ដែលជា​ការ គម្រាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅ​ឆ្នាំ ២០២៥ ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ពាំនាំ​នូវ​សារ អំពាវនាវ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  និង​ផ្តាំផ្ញើ​សូម​ប្រជាពលរដ្ឋ​ទាំងអស់  ដែល​បាន ចូលរួម​កម្មវិធី​នៅថ្ងៃនេះ  បន្ត​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ ដល់​សមាជិកគ្រួសារ  និង​ប្រជាពលរដ្ឋ​ដទៃទៀត នៅក្នុង​សហគមន៍ ។

សម្ភារ​ដែល​បាន​ឧបត្ថម្ភ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមា​កំព្រា​ដោយសារ​អេដស៍​ចំនួន ៣៣ នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០ គ.ក្រ  មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ទឹកដោះគោ​ខាប់ ៥ កំប៉ុង សាប៊ូ​ក្រអូប ៤ ដុំ មុង ១ ភួយ ១ សា​រ៉ុង ១ ក្រ​ម៉ា ១ អាវយឺត ២ និង​ថវិកា ថ្លៃ​ធ្វើដំណើរ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០,០០០ រៀល ៕

Leave a Reply

Your email address will not be published. Required fields are marked *