ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ 21A 21B ព្រមទាំងផ្លូវលេខ 115 និងប្រជាពលរដ្ឋដែលរស់នៅស្របតាមផ្លូវជាតិទាំង 3 ខ្សែខាងលើណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធនានា ជាពិសេសសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល

មេត្តាជួយមានវិធានការឲ្យម្ចាស់ដេប៉ូទាំងនោះ ដឹកសូមឲ្យគោរពទៅតាមការណែនាំរបស់ក្រសួងរ៉ែនិងថាមពលតាមសារាចរណ៍ណែនាំលេខ 03 /10 ការដឹកជញ្ជូននូវសាធាតុរ៉ែគ្រប់ប្រភេទឲ្យគោរពច្បាប់ចរាចរណ៍ និងគោរពទៅតាមកិច្ចសន្យាដែលក្រសួងបានដាក់ជូន ។
ដែលធ្វើដូចម្ដេចកុំអោយប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងការរស់នៅរបស់ប្រជាពលរដ្ឋ ។ បើនិយាយពីកៀនផ្លូវវិញដែលជាចំណែកសម្រាប់ម៉ូតូ កង់ ធ្វើចរាចរណ៍វិញនោះសុទ្ធតែខ្សាច់ ហើយអាចបណ្ដាលឱ្យរអិលដួលរហូតបង្កគ្រោះថ្នាក់សារាចរបាត់បង់អាយុជីវិតមនុស្សទៀតផង ។
ជាងនេះទៅទៀតដេប៉ូខ្លះបូមខ្សាច់ រហូតដល់ម៉ោង 9 ឬ10 យប់ទៅហើយមិនទាន់បញ្ឈប់ការបូមខ្សាច់ទេ នឹងនៅតែមានឡានចេញចូលដឹកខ្សាច់ទៀតផង ។
ហើយពេលព្រឹកពួកគេចាប់ដំណើរការពីម៉ោង 4 ទាបភ្លឺក៏មានដែរ គឺទៅតាមតំរូវការអតិថិជន ចំណែកឯតៃកុងបើកលឿនមិនគោរពច្បាប់ចរាចរណ៍ទេ ហើយការចតតាមផ្លូវវិញអនាធិបតេយ្យថែមទៀតផង ។
ប្រជាពលរដ្ឋលោកបានបព្ជាក់ផងដែរថានាពេលកន្លងមករដ្ឋបាលសាលាខេត្តកណ្ដាល ក៏ដូចជាមន្ទីរពាក់ព័ន្ធនានា បានចុះអនុវត្តរដ្ឋបាលជាច្រើនលើកច្រើនសារដែរប៉ុន្តែហាក់ដូចជាការវែកចកអញ្ចឹង គឺពេលក្រុមជំនាញត្រឡប់ទៅវិញអស់ គឺពួកគាត់នៅតែដដែលដូចជាការដឹកជញ្ជូនហៀហូរ ជ្រុះខ្សាច់ ទឹកហូរខ្លិកក្លាក់ ហូរពេញផ្លូវ ហើយឡានខ្លះអត់មានគ្របតង់ទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *