ព័ត៌មានជាតិ

ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

សម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទីប្រឹក្សារដ្ឋាភិបាល (ព្រះឋានៈរស្មីឧបនាយករដ្ឋមន្ត្រី)។
សម្តេចរាជបុត្រីព្រះអនុជសម្តេចធ្លាប់ធ្វើជា«អគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីរយៈពេលជាង 10ឆ្នាំ»។ ព្រះអង្គមានព្រះសមត្ថភាពខ្ពស់ក្នុងការប្រាស័យទាក់ទងទំនាក់ទំនងអន្តរជាតិព្រះអង្គអាចមានព្រះសុវណ្ណីបានបួនភាសាក្នុងនោះភាសា បារាំង អង់គ្លេស ថៃ ឡាវ ផងដែរ។ ក្នុងវិស័យនយោបាយសម្ដេចរាជបុត្រីព្រះអនុជព្រះអង្គធ្លាប់ជាបេក្ខភាពនាយករដ្ឋមន្ត្រីឈឈ្មោះបោះឆ្នោតក្នុងគណបក្សហ៊្វុនស៊ិនប៉ិចព្រះអង្គធ្លាប់ធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។ ក្នុងវិស័យមនុស្សធម៌សម្តេចរាជបុត្រីព្រះអនុជព្រះអង្គតែងតែចុះចែកអំណោយជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជានិងកសាងសាលារៀនក្នុងខេត្តមួយចំនួនផងដែររួមក្នុងនោះផងសម្ដេចរាជបុត្រីព្រះអនុជនរោត្ដមអរុណរស្មីតែងតែជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីយ៍យើងចូលរួមកម្មវិធីនានា។ សម្ដេចរាជបុត្រីព្រះអង្គមានមូលនិធិផ្ទាល់ព្រះហស្តគឺមូលនិធិមុទិតាដែលជាស្នាមព្រហស្ថដែលសម្ដេចរាជបុត្រីគឺជាស្ថាបនិកនៃមូលនិធិមួយនេះមូលនិធិមុទិតាបានចូលរួមចំណែកសង្គមជាច្រើនផងដែរក្នុងការកសាងសាលារៀននឹងចុះធ្វើផ្ទះតូចៗជូនប្រជាពលរដ្ឋក្រីក្រក្នុងខេត្តមួយចំនួនផងដែរ។ ក្នុងមួយឆ្នាំៗមូលនិធិមុទិតាបានប្រគល់អាហារូបករណ៍ដល់និស្សិតសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនជារៀងរាល់ឆ្នាំ។
ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះសម្ដេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រត្រូវបានប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជាស្គាល់និងគោរពស្រលាញ់ព្រះអង្គដោយឃើញនូវព្រះសកម្មភាពមនុស្សធម៌ជាច្រើនរបស់ព្រះអង្គចុះជួយប្រជាពលរដ្ឋក្រីក្រផ្សេងៗនិងទទួលបានគោរពស្រឡាញ់ពីប្រជាពលរដ្ឋជាច្រើនផងដែរ។
សូមថ្វាយព្រះពរ🙏🏻🙏🏻🙏🏻❤️❤️❤️

Leave a Reply

Your email address will not be published. Required fields are marked *