ព័ត៌មានជាតិ

តារាស៊ិចស៊ី «ដេននី ក្វាន់» Danny Kwan  ត្រូវបានគេលួចបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់គេងក្នុងសណ្ឋាគារ

តារាស៊ិចស៊ី «ដេននី ក្វាន់» Danny Kwan  ត្រូវបានគេលួចបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់គេងក្នុងសណ្ឋាគារ ភ្នំពេញ ៖ នៅមុននេះបន្ដិចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនិងតារាស្រីស៊ិចស៊ី «ដេននី ក្វាន់» បានប្រកាសថាខ្លួនត្រូវបានគេបង្កប់កាមេរ៉ាសុវត្ថិភាពក្នុងបន្ទប់សណ្ឋាគារមួយកន្លែង នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ។ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ «ដេននី ក្វាន់» បានបង្ហោះវីដេអូនិងសំណេរច្បាស់ៗថា៖ «ឈឺចាប់បំផុតជាមួយរឿងក្តីរបស់ខ្ញុំនៅខេត្តព្រះសីហនុ ខ្ញុំគេងHotel ម្ចាស់Hotel លួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង ខ្ញុំមិនឡាយFbគឺរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកអយុត្តិធម៌សំរាប់ខ្ញុំណាស់ ដាច់ខែនេះខ្ញុំសុំធ្វើសន្និសិតកាសែតដើម្បីអោយដឹងសខ្មៅ រកយុត្តិធម៌សំរាប់ខ្លួនខ្ញុំ»។ ប្រភព ពីគណនីហ្វេសប៊ុករបស់ តារា ស៊ីចស៊ី «ដេននី ក្វាន់» ដដែរ បានបញ្ជាក់ទៀតថា៖ «ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotel លួចបង្កប់​Ca​mera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១ម៉ឺនដុល្លានេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ […]

ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យជាករណីឃាតកម្ម

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យជាករណីឃាតកម្ម ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាម សង្ស័យតែជាករណីឃាតកម្ម ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវប៉េតុង ទល់​មុខ​ផ្សារ​បឹងទំពុន ​ភូមិ​សន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ក្បែរនោះ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១រំលងអាធ្រាត្រយប់ ថ្ងៃទី២៤ ឈានចូលដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានឮសូរសំឡេងស្រែកប្រទូសរ៉ាយគ្នាមួយប្រ៉ាវ ហើយក៏ស្ងាត់ទៅវិញ។ លុះ​ព្រឹក​ឡើង ទើបប្រទះឃើញមានសពដេកស្លាប់ក្នុងថ្លុកឈាម​តែម្តង។ សពបុរសរងគ្រោះខាងលើមានភិនភាគ មាឌធំល្មម អាយុប្រមាណ ៣០ឆ្នាំ មាន​សភាព​រងស្នាមបែកក្បាល និង​បាក់​ជើង។ តាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋបានប្រាប់សារព័ត៌មានឲ្យដឹងថា៖ សពបុរសរងគ្រោះខាងលើពុំ​មែន​ជា​ពលរដ្ឋក្នុងតំបន់ឡើយ ព្រោះ​កន្លង​មកពុំធ្លាប់ដែលឃើញ និង​ស្គាល់​ឡើយ។ ជុំវិញករណីខាងលើនេះ ខាងសារព័ត៌មានយើងនៅមិនទាន់ដឹងថាជាករណីវាយប្លន់សម្លាប់ ឬក៏គំនុំគំគួនឡើយទេ ខណៈ​កម្លាំងសមត្ថកិច្ច​ចម្រុះ​​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ តាម​រយៈកា​មេរ៉ាសុវត្ថិភាព​ជុំវិញ​តំបន់​កើត​ហេតុ​ខាង​លើ៕

ព័ត៌មានជាតិ

ពលរដ្ឋថា៖ លោកមេប៉ុស្តិ៍សង្កាត់សិត្បូ នៃអធិការដ្ឋានក្រុងតាខ្មៅ ចាប់ពួកគាត់ជំរិតយកលុយ ៣,០០០$ មិនបានសម្រេច ទើបបញ្ជូនសំណុំរឿងទៅតុលាការ

ពលរដ្ឋថា៖ លោកមេប៉ុស្តិ៍សង្កាត់សិត្បូ នៃអធិការដ្ឋានក្រុងតាខ្មៅ ចាប់ពួកគាត់ជំរិតយកលុយ ៣,០០០$ មិនបានសម្រេច ទើបបញ្ជូនសំណុំរឿងទៅតុលាការ ខេត្តកណ្ដាល៖ នេះបើយោងតាមបណ្តាញសារព័ត៌មានក្នុងស្រុក ចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះថា ប្ដីប្រពន្ធ២នាក់ នៅភូមិព្រែកតាព្រីង សង្កាត់ សិត្បូក្រុងតាខ្មៅ ខេត្តកណ្ដាល បានអះអាងថា៖ លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សិត្បូ ពិតជាបាននាំខ្លួនពួកគាត់ មកឃុំឃាំង សួរចម្លើយនៅ ក្នុងប៉ុស្តិ៍ រយៈពេលជិត១ថ្ងៃ ដោយកំណត់ឱ្យពួកគាត់បង់លុយ ឱ្យចំនួន ៣,០០០$ប្រាកដមែន ប៉ុន្តែត្រូវថ្លៃគ្នាចំនួន ១,០០០$។ លុះចុងក្រោយពួកគាត់ប្ដូរចិត្តលែងឱ្យវិញ ទើបការទាមទារ របស់ប៉ូលិសមិនបានសម្រេច ជាហេតុនាំឱ្យប៉ូលិស បញ្ជូនសំណុំរឿងទៅអធិការក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។ «ប៉ុន្តែករណីនេះត្រូវបានលោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សិត្បូបដិសេធចោល»។ •ជុំវិញករណីនេះអ្នកស្រី ប៉ុក រឿន អាយុ៤២ឆ្នាំ នៅភូមិ ព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ បានអះអាងប្រាប់ អ្នកសារព័ត៌មានថា នៅថ្ងៃទី២៣.០៥.២០២១ មន្ត្រីនគរបាលប៉ុស្តិ៍សិត្បូ […]

ព័ត៌មានជាតិ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានប្រើអំពើហិង្សា ទៅលើនារីម្នាក់ ដោយយកកាំបិតកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានប្រើអំពើហិង្សា ទៅលើនារីម្នាក់ ដោយយកកាំបិតកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទី ត្រង់ចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានករណីហិង្សាមួយបានកើតឡើង បង្កដោយបុរសម្នាក់ដែរជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដោយយកកាំបិតចុងស្រួចកាប់ចាក់ទៅលើនារីម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ តាមប្រភពព័ត៌មានបានបញ្ជាក់ថា៖ ជនសង្ស័យមានឈ្មោះ ស៊្រន ពេជ្ររស្មី ភេទ ប្រុស អាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ មុខរបរជាមន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ធំ។ ចំណែកឯជនរងគ្រោះមានឈ្មោះ គួច មួយហៀក ភេទស្រី អាយុ ៣០ឆ្នាំ ជាអតីតប្រពន្ធដែរទើបលែងលះគ្នាតាមផ្លូវតុលាការនៅខេត្តកំពង់ធំរួចហើយ រងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត ដៃខាងស្ដាំចំនួន ២កាំបិត និងចំកញ្ចឹង (ក) ខាងក្រោយ ១កាំបិត ពេលនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលបាលនៅមណ្ឌលសុខភាពស្រុកសណ្ដាន់។ ចំពោះជនសង្ស័យពេលនេះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់កំពុងស្វែងរកតាមចាប់ខ្លួន។ ពាក់ព័ន្ធទៅនិងករណីហឹង្សារខាងលើនេះ ខាងសារព័ត៌មានយើង មិនទាន់មានការបំភ្លឺ ពីក្រុមគ្រួសារជនរងគ្រោះអំពីហេតុការណ៍ ដែលឈានរហូតទៅដល់ការកាប់ចាក់ទៅលើជនរងគ្រោះនៅឡើយទេ។ ហើយក្រុមគ្រួសារបងប្អូនសាច់ញាតិ […]

ព័ត៌មានជាតិ

កម្មករនិយោជិត រិះគន់ ម្ចាស់អាជីវកម្មផ្ទះជួល ដែលប្រកាសដំឡើងថ្លៃឈ្នួលបន្ទប់ ជាបន្តបន្ទាប់ ខណៈជំងឺកូវីដ-១៩ មិនទាន់ចប់ស្រួលបួល

កម្មករនិយោជិត រិះគន់ ម្ចាស់អាជីវកម្មផ្ទះជួល ដែលប្រកាសដំឡើងថ្លៃឈ្នួលបន្ទប់ ជាបន្តបន្ទាប់ ខណៈជំងឺកូវីដ-១៩ មិនទាន់ចប់ស្រួលបួល ភ្នំពេញ៖ ផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិដំណាក់ធំ២ (ហៅផ្សារដីថ្មី) សង្កាត់មានជ័យទី៣ ខណ្ឌមានជ័យ កំពុងរង់ការរិៈគន់ យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ខណៈឈ្មោះ «ហេងសេង មហាសាន» ដែលជាម្ចាស់អាជីវកម្មផ្ទះជួលបានដំឡើងថ្លៃឈ្នួលបន្ទប់ ជាបន្តបន្ទាប់ ក្នុងរដូវកាលកូវីដ-១៩។ ប្រជាពលរដ្ឋជាច្រើនដែររស់នៅក្នុងផ្ទះជួលខាងលើនេះ បានសម្ដែងការមិនពេញចិត្ត នូវទង្វើ និងសកម្មភាពហួសហេតុ របស់លោក «ហេងសេង មហាសាន» ដែលជាម្ចាស់អាជីវកម្មផ្ទះជួល ដែលបានដំឡើងថ្លៃឈ្នួលបន្ទប់ចំនួនពីរលើក ក្នុងឆ្នាំ២០២១នេះ ខណៈប្រទេសជាតិកំពុងតែជួបវិបត្តិសេដ្ឋកិច្ចនៃវីរុសកូវីដ-១៩ ពោលគឺ៖ ⟨មិនទាន់បានកន្លះឆ្នាំស្រួលបួលផង ម្ចាស់អាជីវកម្មរូបនេះបានដំឡើងថ្លៃឈ្នួលបន្ទប់រហូតដ៏ទៅ២លើក⟩។ បងប្អូនកម្មករកម្មការនី បានបន្តថា កាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២១ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដំឡើងប្រាក់ បៀវត្ស ជូនកម្មករនិយោជិត ចំនួន ពីរដូល្លារ (2$) បន្ថែម […]

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ បញ្ជាក់ពីមូលហេតុ ដែល «Youtube» ផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅលើវីដេអូក្នុងប្រទេសកម្ពុជា

ក្រសួងប្រៃសណីយ៍ បញ្ជាក់ពីមូលហេតុ ដែល «Youtube» ផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មនៅលើវីដេអូក្នុងប្រទេសកម្ពុជា ភ្នំពេញ៖ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ នាពេលថ្មីៗកន្លងទៅនេះ យូធូប «Youtube» បានផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ នៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ទៀត ដែលធ្វើឲ្យអ្នកទស្សនាវីដេអូសប្បាយចិត្ត ព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកា ចុះផ្សាយក្នុង Youtube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។ បន្ទាប់ពីបានទាក់ទងតំណាង Youtube ដើម្បីធ្វើការបំភ្លឺ និងជំរុញឲ្យមានដំណោះស្រាយ ឆាប់រហ័សពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏សូមលើកទឹកចិត្ត ឲ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាពនិងគំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន៕ សូមអានសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម៖

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រង «ឧកញ៉ា» ការផ្តល់ «គោរមងារឧកញ៉ា» និងការដកហូត «គោរមងារឧកញ៉ា»

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រង «ឧកញ៉ា» ការផ្តល់ «គោរមងារឧកញ៉ា» និងការដកហូត «គោរមងារឧកញ៉ា» ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រង «ឧកញ៉ា» ការផ្តល់ «គោរមងារឧកញ៉ា» និងការដកហូត «គោរមងារឧកញ៉ា»។ នេះបើយោងតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រង «ឧកញ៉ា» ការផ្តល់ «គោរមងារឧកញ៉ា» និងការដកហូត «គោរមងារឧកញ៉ា» ក្នុងនោះមានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន និងសមាជិក ១១រូបផ្សេងទៀត សរុប១២រូប៕

ព័ត៌មានជាតិ

តុលាការសម្រេចដោះលែងកូនបង្កើត និងកូនប្រសារឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ….

តុលាការសម្រេចដោះលែងកូនបង្កើត និងកូនប្រសារឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ…. ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ តុលាការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងកូនបង្កើត និងកូនប្រសារ ឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោក ឃន ឈុនតារ៉ា ដែលជាកូនប្រសារបស់ឧកញ៉ា ហេង សៀ បានធ្វើលិខិតបំភ្លឺ និងសូមអភ័យទោស ដោយទទួលកំហុស និងសន្យាថាមិនអោយករណីនេះកើតមានជាថ្មីម្តងទៀតឡើយ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ត្រង់ចំណុចទី ៣៖ បានបញ្ជាក់ថា «អយ្យការរាជធានីភ្នំពេញបានទទួល ពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស៊ើបអង្កេតករណី ខាងលើ និង បានសម្រេចដោះលែង ឈ្មោះ ឃន ឈុន តារ៉ា និងឈ្មោះ តាំង គីម ហៀង និងសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយតាមបណ្តាញសង្គម ដែលអំពើផលិតរូបភាពអាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពើធ្វើអោយប៉ះពាល់ដ៏ប្រពៃណី សីលធម៌សង្គម […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនកម្មករ ៤២០គ្រួសារ

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនកម្មករ ៤២០គ្រួសារ ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ០៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភំ្នពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ ដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អំណោយដែរទទួលបានរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បាន ក្រើនរំលឹកដ៏បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនី ឲ្យប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ ក្នុងរថយន្

ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ ក្នុងរថយន្ត រាជធានីភ្នំពេញ៖ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កាលពីម្សិលមិញនេះ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយ ជូននាងដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការ ងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញសារព័ត៌មាន ទទួលបាន។ បើតាមពាក្យបណ្តឹងនេះ កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ […]