ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ សីហា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០ នាទី នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​។​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោក​ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​សឺ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២០ ។​ ​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ […]

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ​ឃាត់ជនជាតិ​ថៃ​២​នាក់ ​ករណី​គ្រឿងញៀន

បន្ទាយ​មាន​ជ័​យៈ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​២​នាក់​ដែល​លួច​ជក់​គ្រឿងញៀន​កាលពី​ម៉ោង​១​និង​០០​នាទី ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០​។​ លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បាន​ជនជាតិ​ថៃ​បាន​ចំនួន​២​នាក់​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កូន​ថង់ ស្មើ ៣,៩៤​ក្រាម ឧបករណ៍ សម្រាប់​ប្រើប្រាស់ វិច​ខ្ចប់គ្រឿងញៀននិង​សម្ភារមួយចំនួន​។​គឺ​ឃាត់​នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កជាន់​ទី​៥បន្ទប់​លេខ​៥២ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ​ជនសង្ស័យ​ជនជាតិ​ថៃ​មាន​៖ ១ ឈ្មោះ សុ​ត សុ​ផន​វិ​ឆា​ណាំ​ឡុង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ។​២​ឈ្មោះសាក់​កាច​ន តា​ផែ​វ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ។ទាំង​២​នាក់​ជា​ជនជាតិ ថៃ។​អ្នក​ទាំងពីរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ សំណាក់ ស្ថិត​ក្នុងភូមិ ក្បាល ស្ពាន១សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​​៕

ព័ត៌មានជាតិ

សមត្ថកិច្ច​ដកហូតត្រី​ត្រសក់​១​ក្បាល ​ទម្ងន់​៩​គីឡូក្រាម​​​ពី​ជនល្មើស​

ស្ទឹងត្រែង ៖​កម្លាំងនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានចុះ​ពិនិត្យ​ទីតាំង​នេសាទខុសច្បាប់ ចំនួន ៩​កន្លែងនិងដកហូតត្រីត្រសក់មួយក្បាលមានទម្ងន់រហូតដល់ទម្ងន់​៩គីឡូក្រាមនិងត្រីខ្យាមួយក្បាល។ការដកហូតត្រីបានធ្វើឡើងនៅត្រង់ចំណុចអូរអញ្ជា​ង ស្ថិតក្នុងភូមិខ្សាច់​ថ្មី ឃុំ​តា​ឡា​តស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី២០ខែសីហា​ឆ្នាំ២០២០។ លោក​វរសេនីយ៍ឯក​ឯក វ៉ា សុផាន់ នាយ ការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថានៅរដូវ នេះ គឺជារដូវបិទនេសាទតែសកម្មភាពនេសាទខុសច្បាប់នៅតែកើតមានតាមទីដាច់ស្រយាលមួយចំនួន ជា ហេតុ ធ្វើឱ្យ​បាត់បង់ នូវ ពូជ ត្រី សំខាន់ៗ ។​ លោក​វរសេនីយ៍ឯក​ឯក បាន បន្ត ទៀត ថា ការ ចុះ ស្វែងរក​ទីតាំង​នេសាទ​ខុសច្បាប់​នេះ សមត្ថកិច្ច បាន រក ឃើញ ទីតាំង ដាក់​ឆ្នុក​ខុសច្បាប់ ក្នុង​អូរ​ចំនួន​៩​កន្លែង នៅ ក្នុង អន្លង់ អភិរក្ស របស់ សហគមន៍ សាមគ្គី រុងរឿង​។​ក្នុង​នោះបាន ដកហូត ឧបករណ៍ នេសាទ ខុសច្បាប់ មួយ ចំនួន និង ប្រភេទ […]

ព័ត៌មានជាតិ

ក្នុងឱកាស​ឈប់សម្រាក​​ភ្ញៀវទេសចរ​ជាតិ​ ទៅ​កម្សាន្ត​នៅផ្ទះ​តា​ម៉ុកជាច្រើន

ឧ​ត្ត​រ​មានជ័យ​:​ក្នុងឱកាស​ឈប់សម្រាក​នេះ​នៅ​ស្រុក​អន្លង់វែង​មាន​ភ្ញៀវទេសចរ​ជាតិ​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ យ៉ាងច្រើន ។​

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បញ្ជា​ឱ្យ​បញ្ជូន​ខ្លួន​មេ​រង​នគរបាល​ ស្រុក​សំរោង​ទង​ទៅ ​តុលាការ​រឿង​បាញ់បោះ​សេរី​

ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​ខ្លួន​លោក​កង​ភា​រី​អធិការរង​នគរបាល​ស្រុក​សំរោង​ទង ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែសីហា ស្អែក​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ផឹកស្រា​ស្រវឹង​បាញ់បោះ​សេរី​។ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន មានប្រសាសន៍ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែសីហា នេះ​ថា លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង គឺ​រំលោភ​បទបញ្ជា ពេល​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខ្មែរ ។​ បទបញ្ជា​នគរបាល​ត្រូវ​ប្រចាំការ​ការពារ​ជូន​ប្រជាពលរដ្ឋ បែរជា​ទៅ​ផឹកស្រា​ស្រវឹង​និង​បាញ់បោះ​សេរី​ខុសច្បាប់​។​លោក​បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​ខ្លួន​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែសីហា ស្អែក​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ ​ យោងតាម​របាយការណ៍​របស់​អធិការនគរបាល​ស្រុក​សំរោង​ទង បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០២០​លោក​កង​ភា​រី​អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី​ចំនួន ៣​គ្រាប​។ នៅ​ចំណុច​បរិវេណ​សាលាស្រុក​សំរោង​ទង និង​នៅ​ថ្ងៃទី​១៩ ខែសីហា បាន​នាំ​កូនចៅ​ឈរ​បាញ់​ដោយ​សេរី​ជាច្រើន​គ្រាប់​ទៀត​៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ធ្វើជាលង់ទឹកឱ្យកូនមើល ស្រាប់តែលង់ស្លាប់មែនទែន

សៀមរាប: បុរសម្នាក់បាននាំកូនទៅដកព្រលិត នៅស្រះទឹកក្រោយផ្ទះ ហើយធ្វើជាលង់ទឹកឱ្យកូនមើល តែអត់ឃើញងើបមកវិញស្រាប់តែលង់ ស្លាប់មែនទែនបង្កឱ្យមានការភ្ញាក់ផ្អើល។ករណីនេះ បានកើតឡើងនៅ ក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០។ សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បាននាំកូនស្រីចំនួន២នាក់ទៅដកព្រលិតខាងក្រោយផ្ទះចម្ងាយប្រហែលជា៣០០ម៉ែត្រ។នៅពេលដកបាន១ដើម ជនរងគ្រោះបានធ្វើជាលង់ទឹកឱ្យកូនស្រីទាំងពីរមើល ស្រាប់តែមិនឃើញងើបមកវិញ លង់មែនទែនកូនក៏រត់មកប្រាប់ម្តាយនិងអ្នកជិតខាងឱ្យទៅជួយ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ព្រះ វៀច អាយុ៤៨ឆ្នាំ និងមានប្រពន្ធឈ្មោះ សាន សុវ៉ាត អាយុ៤៩ឆ្នាំនិងមានកូនចំនួន៦នាក់។ក្នុងនោះប្រុស៣នាក់ហើយរស់នៅភូមិឃុំកើតហេតុ។ក្រោយបានពិនិត្យសាកសពរួច សមត្ថកិច្ចបានបានប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាព និងសម្រស់

ស្នេហា​ស្រីស្រឡាញ់ស្រី​​គូស្នេហ៍​ ម្ខាងជ្រើសរើស​ចងក​សម្លាប់ខ្លួន​

បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូច​ស្នេហា​នាង​ទាវ​,​នាង​ក​ង្រី​,​នាង​វិធា​វី​…​នាង​សូលី​យ៉េត​ដែរ​ជា​កម្លាំង​ប្រតិកម្ម​នឹង​ទំនៀម​នំ​មិនធំ​ជាង​នាឡិ ហើយ​មេបា​បំបែក​មិនឱ្យ​ស្រឡាញ់គ្នា​នោះ ។​ អក្ខរា​ស្នេហា​បណ្តាំ​ទុក​មុន​អត្តឃាត​ដោយ​ចង ក​តួអង្គ​ស្រី​ដែល​ចាត់ទុក​ខ្លួន​ជា​បង​បានសរសេរថា ៖” បង​លា​អូន​ហើយ ។​បើ​មាន​ជាតិ​ក្រោយ បង​នឹង​ជួប​អូន​ទៀត​…” ។​ជំងឺ​ស្នេហា​ដាច់បង្ហៀរ​នោះ បាន​រុញ​សម្ពាធ​ឱ្យ​តួអង្គ​ស្រី​ជា​បង​ចង ក​សម្លាប់ខ្លួន ចោល​តួ​អង្គជា​ស្រីអូន​កាលពី​ម៉ោង ៧​យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២០ ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ ​ស្ត្រី​ម្តាយ​ឈ្មោះ​ហ៊ា​រ៉ា​ន​អាយុ​៥៦​ឆ្នាំ​ត្រូវជា​ម្ដាយបង្កើត​ជនរងគ្រោះ​បាន​ប្រាប់ថា​៖​កូនស្រី​អ្នកស្រី​បាន​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា​។​អ្នកស្រី​អប់រំ​ទូន្មាន​បំបែក​ពង្រត់​គ្រប់​វិធី​និង​មធ្យោបាយ​ក៏​នៅតែ​មិន​ដាច់​ឡើយ​។​កូនស្រី​អ្នកស្រី​មានឈ្មោះ ភឺស ស្រី​នី ភេទ​ស្រី អាយុ ២២ ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​ខាងលើ​។​ ​អ្នកស្រី​បាន​ហៅ ប្ដី​ឈ្មោះ ឡា លើ​ត អាយុ ៥០ ឆ្នាំ​ឱ្យជួយ​បីកូន​ស្រី​ជាទី​ស្រឡាញ់​ដាក់ចុះ​មកលើ​ក្ដារ​តែ​នាង​បាន​។​ការស្លាប់​នេះ​បើ​យោង​ខ្លឹម​ស​យោង​កំណត់ហេតុ​របស់​គណៈកម្មកា​រ​ចម្រុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា​នេះ​គឺ​ធ្វើអត្តឃាដ​មែន​មិន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទេ​៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​

សៀមរាប​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តម៉ាកហីយ៉ាន់ដាយបុកជាមួយ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​មបណ្តាលឱ្យក្មេងប្រុស​ម្នាក់​បាន​រងរបួស​ធ្ងន់ ចំណែក​អ្នករួមដំណើរ​ជាមួយ​បាន​រងរបួស​ស្រាល​។​ករណីនេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ចំណុច​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាបកាលពី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​។​ មន្ត្រីនគរបាល​ស្រុក​ពួក បាន​ឱ្យដឹងថាៈករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះបង្កឡើង​ដោយ​រថយន្តម៉ាកហីយ៉ាន់ដាយពណ៌ ស ពាក់​ស្លាក​លេខ​សៀមរាប​៣A១០៥១ បើកបរ​ដោយ​ឈ្មោះ ចាន់ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ។បើកបរ​ដោយ​មិន​ប្រយ័ត្ន​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ សេរី​២០១២ ស្លាក​លេខ​បន្ទាយមានជ័យ​1G 00៨៦​បណ្តាលឱ្យអ្នកបើកបរ​រងរបួស​ធ្ងន់​និង​អ្នកជិះ​ជាមួយ​រងរបួស​គួរសម​។​