ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ ចំនួន ៦៦៥០ គ្រួសារ នៅខេត្តកំពង់ធំទទួលបានស្រូវពូជ និង ថវិការមួយគ្រួសារ ១០មុឺនរៀល ពីរឯកឧត្តម ហ៊ុន ម៉ាណែត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជេីញជាអធិតបតីដ៏ខ្ពង់ខ្ពស់ ចុះសាកសួរសុខទុក្ខនឹងបានចែកជូនពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមកនៅក្នុងខេត្តកំពង់ធំ មានចំនួន៦៦៥០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដេីម្បីជាទុនសម្រាប់ធ្វេីការដាំដុះបន្ទាប់ពីទឹកជំនន់បានស្រកចុះ។

ព័ត៌មានជាតិ

លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច

—————— ព្រះកុរណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់ លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូល សម្រេចមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោកស្រី លី ស្រីវីណា បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយ និងលិខិតគោរពស្នើសុំចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនជូនប្រជាពលរដ្ឋមានការខ្វះខាត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀតជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង រៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជាការកិច្ចចាប់ផ្ដើម លោក សួន ម៉ាលីន អភិបាលស្ដីទីនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងគណៈអធិបតីថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។ លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។ អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល សូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនបងប្អូនជនរួមជាតិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងមនុស្សអាក្រក់មួយចំនួន ដែលបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយទៅកាន់ខេត្តមួយនោះ ដែលមានខ្លឹមសារដូចខាងក្រោម៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹង បិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូម បញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបាន ស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាង នយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺ កូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូប ការពារខ្លួនតាមការណែនាំរបស់ក្រសួង សុខាភិបាល ពិសេសការពាក់ម៉ាស់ ការ លាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សា គម្លាតសុវត្ថិភាព។ល។

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ!

———- កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ គណៈប្រតិភូដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូអញ្ជើញចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ពន្ធ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្នុងដំណើទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ក្នុងដំណើរត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍ដោយ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។ ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញជូនគណៈប្រតិភូអំពីការសាងសង់ទីលាន បាញ់គ្រាប់ពិត ឃ្លាំងគ្រាប់ ឃ្លាំងអាវុធ ស្ថានីយ៍ផលិតទឹកស្អាតទី២ ឃ្លាំងភស្តុភាបច្ចេកទេស ទីតាំងមណ្ឌលពហុសិក្សា អគារទីចាត់ការ អាងស្តុកទឹក វេទិកា […]

ព័ត៌មានសន្តិសុខសង្គម

រថយន្ដក្រុមហ៊ុនឡារីតាបុកបុរសម្នាក់ស្លាប់នៅស្រុកប្រាសាទបាគង នៅមិនទាន់ទទួលបានយុត្ដិធម៌នៅឡើយ

(ខេត្ដសៀមរាប) ៖ បន្ទាប់ពីរថយន្ដក្រុមហ៊ុន “ឡារីតា” បានបុកសម្លាប់បុរសម្នាក់យ៉ាងអាណោចអាធម កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប មកទាល់ថ្ងៃនេះ គ្រួសារជនរងគ្រោះមិនទាន់ទទួលបានយុត្ដិធម៌ និងសំណងនៅឡើយទេ។ សូមជម្រាបថា រថយន្តម៉ាកហ្វ័តពណ៌ស ពាក់ផ្លាកលេខ (ភ្នំពេញ2Y0751) របស់ក្រុមហុនឡារីតា (អ្នកបើកបររត់គេចខ្លួនហើយដកកាម៉ារ៉ាសុវត្ថិភាពក្នុងឡានទៅបាត់ទៀតដើម្បីបំបាត់ភត្រ្តតាង) បើកបរពីលិចទៅកើតបានឡើងវ៉ាជែងម៉ូតូម៉ាក HONDA.CB.500FA ពណ៌ខ្មៅសេរី 2013 ពាក់ផ្លាកលេខ (សៀមរាប1S.5964) បើកបរដោយឈ្មោះ ហេង វិសុទ្ឋ ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងធំ ឃុំគោគធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បច្ចុប្បន្នក្រុមគ្រួសារមិនទាន់ទទួលបានយុត្ដិធម៌ និងសំណងពីខាងក្រុមហ៊ុនទាល់តែសោះ ហាក់ដូចជាគេចវេសមិនព្រមធ្វើការដោះស្រាយ​ គ្រួសារជនរងគ្រោះសំណូមពរដល់ស្ថាប័នតុលាការ លោកអភិបាលខេត្ដ និងលោកស្នងការនគរបាលខេត្ដសៀមរាប សូមមេត្ដាដោះស្រាយឲ្យគ្រួសារជនរងគ្រោះផងទាន៕

ព័ត៌មានជាតិ

អង្គភាពទាំង៣មាន អាវុធហត្ថ នគរបាល និងយោធាបានទទួលអំណោយអាវរងារ ដែលជាអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(បន្ទាយមានជ័យ) កម្លាំងទាំង៣រួមមាន កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងយោធា បានទទួលអាវរងារ សម្រាប់រដូវរងារឆ្នាំ២០២០ ដែលជាអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ព ជើង គោក ពិធីនេះធ្វើនៅបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែតបានធ្វើការផ្តាំផ្ញើរ ដល់ អាវុធហត្ថ កងទ័ព និងនគរបាលទាំងអស់ត្រូវពង្រឹងការងារគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ត្រៀមមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ […]

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ជាកសិករចំនួន (១១.០០០ គ្រួសារ) មកក្រុង សិរីសោភ័ណ មង្គលបូរី និង ស្រុកព្រះនេត្រ បាន ទទួលពូជ ស្រូវ ចំរុះ ពីឯកឧត្តម ហ៊ុន ម៉ា ណែត…!!

ចេញផ្សាយ .ថ្ងៃទី ១០ ខែ វិច្ឆិការ ឆ្នាំ ២០២០ ខេត្តបន្ទាយមានជ័យ : ប្រជាកសិករដែលរង គ្រោះ ដោយទឹកជំនន់ខ្លាំងកន្លងមក ចំនួន៣ ស្រុក ក្រុង មាន ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកព្រះនេត្រ បានទទួលពូជស្រូវចំរុះ ពី ឯកឧត្តម ហ៊ុន ម៉ា ណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុនសែន នៅព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច ផ្សារធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយ មាន ការចូលរួមចែក ឯកឧត្តម អ៊ុ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ និង អ្នកមុខ អ្នកការជា ច្រើន នាក់ទៀតផងដែរ ។ ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ.

នៅព្រឹកថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នាវិមានឯករាជ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០) ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបុណ្យឯករាជ្យជាតិនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងប្រទានភ្លើងជ័យដែលនឹងត្រូវរក្សាទុករយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្រាប់ពិធីដ៏មហាឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី […]

ព័ត៌មានជាតិ

សារលិខិតថ្វាយព្រះពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ

ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស” មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន” ដ៏ឧត្តុង្គឧត្តមពី ឯកឧត្តម XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានប្រជាជនចិន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។